កប់ណាស់! សែក Apple មួយសន្លឹកស៊ីញ៉េដោយ Steve Jobs ដាក់លក់ស្មើឡានថ្មីមួយគ្រឿង

មូលប្បទានបត្រដែលចុះហត្ថលេខា អតីតនាយកប្រតិបត្តិ Apple និងជាសហស្ថាបនិក លោក Steve Jobs បានលក់ក្នុងតម្លៃ ៤៦ ០៦៣ដុល្លារ ក្នុងការដេញថ្លៃ នៅសប្តាហ៍នេះ។ មូលប្បទានប័ត្រនេះ  ចេញដោយ “ក្រុមហ៊ុន Apple Computer” ក្នុងឆ្នាំ១៩៧៦ មានតម្លៃចុះ ៤,០១ដុល្លារ ត្រូវបានធ្វើឡើងចំពោះហាងលក់រាយផលិតផលអេឡិចត្រូនិក RadioShack។ Jobs បានស៊ីញ៉េលើមូលប្បទានបត្រ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៧៦ ជាពេលដែលគាត់ និងសហស្ថាបនិក លោក Steve Wozniak កំពុងធ្វើការលើកុំព្យូទ័រ Apple-1។ គួរបញ្ជាក់ថា នៅក្នុងកម្មវិធីដេញថ្លៃ RR Auction គេរំពឹងថាមូលប្បទានបត្រនឹងលក់បានតម្លៃយ៉ាងតិច ២៥ ០០០ដុល្លារ ប៉ុន្តែលទ្ធផលគឺខ្ពស់ជាងនេះ។ ប៉ុន្ដែឆ្នាំចុងក្រោយនេះ វត្ថុអនុស្សាវរីយ៍ផ្សេងៗ របស់ Apple និង Steve Jobs ត្រូវបានទទួលការចាប់អារម្មណ៍ និងមានតម្លៃខ្ពស់៕